នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្រថវិកា (២០២១-២០២៣) គម្រោងថវិកាប្រចាំឆ្នាំ២០២១របស់ព្រឹទ្ធសភា និងការងារផ្សេងៗ នៅសាលប្រជុំពិសេសជាន់ក្រោម នៃវិមានព្រឹទ្ធសភា ដោយមានការចូលរួមពីអគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងក្រុមការងារនាយកដ្ឋានហិរញ្ញវត្ថុ។